Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំអនុវត្តចំណាយបន្ទុកបុគ្គលិក ឆ្នាំ២០១៧ របស់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម គុយ សាវុធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ពិនិត្យពិភាក្សាលើការរៀបចំអនុវត្តចំណាយបន្ទុកបុគ្គលិក ឆ្នាំ២០១៧ របស់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងឱ្យការរៀបចំអនុវត្តចំណាយបន្ទុកបុគ្គលិកឆ្នាំ២០១៧ និងជាពិសេសការរៀបចំប្រាក់បៀវត្សជូនមន្ត្រីរាជការ ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។