Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីការរៀបចំផែនការការងាររបស់ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៃនាយកដ្ឋានបុគ្គលិក
កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីការរៀបចំផែនការការងាររបស់ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៃនាយកដ្ឋានបុគ្គលិក។ កិច្ចប្រជុំនេះ មានគោលបំណងរៀបចំផែនការ និងជំរុញកិច្ចដំណើរការការងាររបស់ការិយាល័យបណ្តុះបណ្តាល ឱ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងបានពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រ គោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ការរៀបចំផែនការបណ្តុះបណ្តាល ដើម្បីជួយសម្របសម្រួលគាំទ្រ ដល់ការអនុវត្តការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការបណ្តុះបណ្តាលមន្ត្រីរាជការរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលផ្លែផ្កា។