កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ៦៦៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានរបស់រដ្ឋបាលថ្នាក់ជាតិ
នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ៦៦៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានរបស់រដ្ឋបាលថ្នាក់ជាតិ ដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ដែលកិច្ចប្រជុំប្រព្រឹត្តទៅតាមប្រព័ន្ធ Online និងក្នុងគោលបំណងឱ្យការរៀបចំបង្កើត និងការអនុវត្តចំណាយថវិកាតាមរជ្ជទេយ្យបុរេប្រទានរបស់អង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងពីចម្ងាយដាច់ៗពីគ្នាតាមប្រព័ន្ធ Online (Zoom) និងដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងការការពារទប់ស្កាត់ជំងឺកូវីដ ១៩។