Comment are off
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ជូនដល់តំណាងនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ជូនដល់តំណាងនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តសេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ក៏ដូចជាដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបុគ្គលិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។