Comment are off
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២
នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩ : ០០ នាទីព្រឹក តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ ក្រៅកែទម្រង់ និងការងារប្រចាំថ្ងៃដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២២ កន្លងទៅនេះ និងដើម្បីដាក់ចេញនូវផែនការការងារអនុវត្តបន្តសម្រាប់ត្រីមាសបន្ទាប់។