កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆ្នាំ២០២១
នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៩ : ០០ នាទី តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ ក្រៅកែទម្រង់ និងការងារប្រចាំថ្ងៃដែលបានអនុវត្តក្នុងឆ្នាំ២០២១ កន្លងទៅនេះ និងដើម្បីដាក់ចេញនូវផែនការអនុវត្តការសម្រាប់ឆ្នាំ២០២២។