Comment are off
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២១
នាព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩ : ០០ នាទី តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរង លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ ក្រៅកែទម្រង់ និងការងារប្រចាំថ្ងៃដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅនេះ។