Comment are off
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, លោកស្រីប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំការិយាល័យគណនេយ្យ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីការអនុវត្តការងារផ្ទៃក្នុង ។