Comment are off
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនិងប្រធាននាយកដ្ឋានបុគ្គលិក។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីការអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក។