កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទ ប្រចាំខែសីហា និងខែកញ្ញា ឆ្នាំ២០១៧
នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទ ប្រចាំខែសីហា និងខែកញ្ញា ឆ្នាំ២០១៧។ ជាលទ្ធផល កិច្ចប្រជុំបានដំណើរការយ៉ាងរលូន និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ដោយបានដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលនាយកដ្ឋាននីមួយៗ បានជួបប្រទះក្នុងការអនុវត្តការងារក្នុងខែកន្លងមក ព្រមទាំងបានកំណត់ពីយន្តការជំរុញការងារចំពោះមុខមួយចំនួនទៀត។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍តម្រង់ទិស និងដាក់ចេញនូវផែនការអនុវត្តការងារ សម្រាប់នាយកដ្ឋាននីមួយៗ អនុវត្តក្នុងខែបន្តបន្ទាប់ទៀត សំដៅធ្វើយ៉ាងណាឱ្យភារកិច្ចស្នូលរបស់អគ្គលេខាធិការដ្ឋាន គឺការងារសម្របសម្រួលជូនក្រសួងទាំងមូល អាចប្រព្រឹត្តទៅកាន់តែរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា។