English
នារសៀលថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីគ្រប់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារ, ពិភាក្សារិះរកវិធានការដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងសំណូមពរជាអាទិភាពនានា ដែលនាយកដ្ឋានបានលើកឡើង ដើម្បីសម្រួល និងកែលម្អយន្តការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត។ ជារួម អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ គឺ ១. វឌ្ឍនភាពការអនុវត្តការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន និង ២. វឌ្ឍនភាពការអនុវត្តការងារកែទម្រង់របស់អគ្គលេខាធិការដ្ឋាន។