Comment are off
កិច្ចប្រជុំផ្ទៃក្នុងក្រសួង ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាង “គោលនយោបាយជាតិស្តីពីផលិតភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២-២០២៦”
នារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួង ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាង “គោលនយោបាយជាតិស្តីពីផលិតភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២-២០២៦” តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ ។
កិច្ចប្រជុំនេះបានពិភាក្សាលើការកែលម្អសេចក្តីព្រាងគោលនយោបាយ ដែលរួមមាន៖ រចនាសម្ព័ន្ធឯកសារសេចក្តីព្រាង, ការកំណត់វិសាលភាព និង និយមន័យផលិតភាពសេដ្ឋកិច្ច, បញ្ហា និង កត្តាកំណត់ផលិតភាព, ការកែសម្រួលអក្ខរាវិរុទ្ធ ឃ្លាឃ្លោង និង ការកំណត់សូចនាករ ជាដើម ។ តាមរយៈនេះ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និង អគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបន្តធ្វើការកែលម្អសេចក្តីព្រាងនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ៕