Comment are off
កិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧
នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម គុយ សាវុធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីកែសម្រួលឯកសារពាក់ព័ន្ធជាលើកចុងក្រោយមុននឹងដាក់ជូនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តនៅចុងខែតុលានេះ។