Comment are off
កិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧
នៅព្រឹថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះនឹងក្លាយជារបៀបវារៈមួយសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តនាពេលខាងមុខ។