កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់នាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរខេមរា ខេត្តសៀមរាប, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់នាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងគោរពរាយការណ៍ជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអំពីវឌ្ឍនភាពនៃការអនុវត្តការងាររដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ ក៏ដូចជាដើម្បីជួបពិភាក្សានិងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងដើម្បីទទួលយកនូវឱវាទានុសាសន៍សំខាន់ៗមួយចំនួនពីឯកឧត្តមអគ្គលេខាធិការ សម្រាប់ជាមគ្គទេសន៍ក្នុងការកំណត់ដាក់ចេញនូវផែនការអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២២ នេះ។