Comment are off
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យសម្រេចលើមណ្ឌលប្រឡង, កាលបរិច្ឆេទ និង កិច្ចការបច្ចេកទេសផ្សេងទៀត
នារសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡងប្រជែងផ្ទៃក្នុងផ្លាស់ប្តូរប្រភេទក្របខណ្ឌ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើនីតិវិធីរៀបចំការប្រឡង ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមអគ្គលេខាធិការក្រសួង និង មន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យសម្រេចលើមណ្ឌលប្រឡង, កាលបរិច្ឆេទ និង កិច្ចការបច្ចេកទេសផ្សេងទៀតដើម្បីឱ្យការប្រឡងនេះមានតម្លាភាពនិងរលូន។