កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ក្រោមការសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានគ្រប់អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ២ គឺ ១. ពិនិត្យរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកា ប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២.ផ្សេងៗ។