Comment are off
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅរសៀលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស (ក.ថ.ប) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារជាមួយសមាជិកសមាជិកានៃ ក.ថ.ប ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការសម្របសម្រួលគាំទ្រដល់កិច្ចដំណើរការ នៃកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខ ជាមួយគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ចំណុះឱ្យក្រសួង។