កិច្ចប្រជុំដំបូងជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលត្រូវមកបំពេញបេសកកម្មធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបប្រជុំដំបូងជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលត្រូវមកបំពេញបេសកកម្មធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ទៀងផ្ទាត់ជាក់ស្ដែងករណីចាំបាច់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាជាបឋម និងផ្ដល់ឱកាសឱ្យតំណាងអង្គភាពពាក់ព័ន្ធមានមតិយោបល់ និងត្រៀមឯកសារនានាដែលជាតម្រូវការសវនកម្ម ក្នុងគោលដៅជួយសម្រួលដល់ការបំពេញបេសកកម្មរបស់ប្រតិភូសវនកម្មឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។