កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំតំណាងមកអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង
នារសៀលថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំតំណាងមកអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សារួមគ្នាលើចំណុចសេសសល់មួយចំនួនពាក់ព័ន្ធទៅនឹងការផ្តល់ការលើកទឹកចិត្តវិនិយោគដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនៃការគ្រប់គ្រងគម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តកន្លងមក។