Comment are off
កិច្ចប្រជុំជាមួយនាយកដ្ឋានរដ្ឋបាលនីតិកម្ម ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានរដ្ឋបាលនីតិកម្ម ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ដោយផ្ដោតលើទាំងការងារប្រចាំ និងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់នាយកដ្ឋាននីតិកម្ម។