កិច្ចប្រជុំជាមួយនាយកដ្ឋានបុគ្គលិក ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានបុគ្គលិក ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់។ កិច្ចប្រជុំបានដំណើរការទៅដោយ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់មតិយោបល់ជូននាយកដ្ឋាន ដើម្បីគិតគូរលើការរៀបចំការងារអាទិភាពមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការត្រួតពិនិត្យមន្ត្រីរាជការ ការពិពណ៌នាមុខតំណែង ការគ្រប់គ្រងទិន្នន័យ និងការរៀបចំបណ្ណសរសើរជូនមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងឱ្យកាន់តែប្រសើរ។