Comment are off
កិច្ចប្រជុំជាមួយតំណាងអគ្គនាយករតនាគារជាតិ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥
នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ជាមួយតំណាងអគ្គនាយករតនាគារជាតិ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។ ដែលកិច្ចប្រជុំនេះពិភាក្សាទៅលើការរៀបចំផែនការគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងការងារឱ្យមានប្រសិទ្ធភាព និងធានាឱ្យបាននូវតុល្យភាព និងស្ថេរភាពការងារ។