កិច្ចប្រជុំជាមួយគ្រប់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានាដែលនាយកដ្ឋាននីមួយៗ បានអនុវត្តក្នុងកំឡុងឆ្នាំ២០១៦
នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ជាមួយគ្រប់នាយកដ្ឋាន ក្រោមឱវាទអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ដែលនាយកដ្ឋាននីមួយៗ បានអនុវត្ត ក្នុងកំឡុងឆ្នាំ២០១៦ កន្លងទៅ។ ជាលទ្ធផល អង្គប្រជុំបានដាក់ចេញនូវផែនការការងារមួយចំនួន ដែលនាយកដ្ឋាន ត្រូវបន្តអនុវត្ត និងសម្រេចឱ្យបានក្នុងឆ្នាំ២០១៧នេះ ដែលរួមមាន ការរៀបចំនីតិវិធីហិរញ្ញវត្ថុផ្ទៃក្នុងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ពាក់ព័ន្ធការងាររដ្ឋបាលនិងហិរញ្ញវត្ថុ, ការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការរបស់ក្រសួង, ការចូលរួមសម្របសម្រួលគាំទ្រដល់ការងារនីតិកម្ម និងការរៀបចំគម្រោងទំនើបកម្មផ្នែកព័ត៌មានវិទ្យាមួយចំនួនទៀត សំដៅធ្វើយ៉ាងណា ឱ្យការងារសម្របសម្រួលគាំទ្រទូទៅរបស់អគ្គលេខាធិការដ្ឋាន ជូនគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។