Comment are off
កិច្ចប្រជុំចង្អៀត ដើម្បីបន្តពិភាក្សាលើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២-២០២៦”
នារសៀលថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំសម្របសម្រួលកិច្ចប្រជុំចង្អៀត ដើម្បីបន្តពិភាក្សាលើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២-២០២៦” តាមប្រព័ន្ធសន្និសិទវីដេអូ ដោយមានការចូលរួមពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និង មន្ត្រីជំនាញ ។
កិច្ចប្រជុំនេះបានពិភាក្សាលើទម្រង់ និង រចនាសម្ព័ន្ធនៃការរៀបចំឯកសារគោលនយោបាយ និង ការត្រៀមរៀបចំ ដើម្បីសម្រួចលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែប្រសើរ, មានគុណភាព និង គ្រប់ជ្រុងជ្រោយ ៕