Comment are off
កិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីបានជាគោលការណ៍ និអនុសាសន៍ណែនាំបន្ថែម សម្រាប់ផ្តល់ជូនក្រុមការងារចរចា បានជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់, នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ