Comment are off
កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី ១០ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលស៊ីក
ទីក្រុងប្រ៊ុចសែល ប្រទេសបែលស៊ីក, ថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨
តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងសហការី ០២ រូបទៀត គឺអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងតំណាងអគ្គនាយកដ្ឋានគោលនយោបាយ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី ១០ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលស៊ីក។