កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡង ដោយមានការចូលរួមសមាជិកសមាជិកានៃគណៈកម្មការ។ កិច្ចប្រជុំនេះបានដំណើរការក្នុងគោលបំណង រៀបចំនីតិវិធីបច្ចេកទេសក្នុងការរៀបចំការប្រឡងជ្រើសរើសបេក្ខជន សំដៅឱ្យកិច្ចដំណើរការនៃការដាក់ពាក្យ និងដំណាក់កាលបន្តបន្ទាប់ទៀត កាន់តែមានភាពសាមញ្ញ ងាយស្រួលបំពេញសម្រាប់បេក្ខជន និងអាចជ្រើសរើសបាននូវមន្ត្រីដែលមានគុណភាព និងសមត្ថភាពពិតប្រាកដ។ ជាមួយគ្នានេះ ក្រសួងនឹងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងនេះ ជូនសាធារណជនទូទៅ នាពេលឆាប់ៗខាងមុខនេះ។