Comment are off
កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡង ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងសមាសភាពទាំងអស់នៃគណៈកម្មការ។ កិច្ចប្រជុំនេះបានដំណើរការក្រោមរបៀបវារៈចំនួន ០២ ដូចតទៅ ៖
១. ការរៀបចំនីតិវិធី និងយន្តការក្នុងការរៀបចំការប្រឡងជ្រើសរើសបេក្ខជន
២. ផ្សេងៗ។