Comment are off
កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោង FMIS
នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោង FMIS ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព, តម្លាភាព និងភាពទាន់ពេលវេលានៃការអនុវត្តគម្រោង។