កិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតបច្ចេកទេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន និងសមាជិកទាំងអស់ ដើម្បីពិនិត្យលើសេចក្ដីព្រាងបឋមឯកសារចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កម្រិតបច្ចេកទេស) ដែលក្រុមការងារបច្ចេកទេសបានរៀបចំព្រាងរួចរាល់ ក្នុងគោលដៅបន្តពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ប្រមូលធាតុចូល និងធ្វើការកែសម្រួលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ឆ្លងការពិនិត្យពីសំណាក់ក្រុមការងារកម្រិតបច្ចេកទេសរបស់គ្រប់អង្គភាពក្រោមឱវាទក្រសួង និងការសម្រេចចុងក្រោយដោយការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ ស្របតាមផែនការសកម្មភាពការងារដែលគ្រោងទុក។