Comment are off
កិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកា ដើម្បីពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកា បានដឹកនាំកិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកា ដើម្បីពិនិត្យពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនំា និង សមាជិកក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកា ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ទំាង២៥ រាជធានី-ខេត្ត ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និង បូកសរុបគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន មុននឹងគោរពរាយការណ៍ និង សុំការសម្រេចពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងបញ្ជូនទៅអគ្គនាយកដ្ឋានថវិកា ស្របតាមសារាចរណែនំាស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២២ ៕