Comment are off
កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម“ឃ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម“ឃ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមកិច្ចសហដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម Bretton G. Sciaroni សហប្រធានក្រុមការងារ “ឃ” ខាងវិស័យឯកជន ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។