កិច្ចប្រជុំក្រុមការងារដឹកនាំការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយមានការចូលរួមពីសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃ កបស
នារសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ទទួលបន្ទុកជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយមានការចូលរួមពីសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃ កបស ព្រមទាំងសមាជិកសមាជិកាក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សារកធាតុចូលមួយចំនួន សំដៅឱ្យសេចក្តីព្រាងឯកសារគោលនយោបាយកាន់តែមានភាពប្រាកដនិយម, បង្ហាញពីការផ្លាស់ប្តូរដោយចីរភាព (Transformation) និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ជារួម អង្គប្រជុំស្នើក្រុមការងារនៅតាមផ្នែកនីមួយៗ បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីសម្រួច និងធ្វើអាទិភាពលើសមិទ្ធផល បញ្ហាប្រឈម និងវិធានការគោលនយោបាយ ឱ្យបានកាន់តែគន្លឹះៗ និងមានលក្ខណៈជាយុទ្ធសាស្ត្រច្បាស់លាស់។