Comment are off
កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៨ និងសម្រាប់ត្រៀមដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៩
នាព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៨ និងសម្រាប់ត្រៀមដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១. វឌ្ឍនភាព និង បញ្ហាប្រឈមនៃការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៧
២. ការកំណត់ការដ្ឋានអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៨ និង
៣. ផ្សេងៗ។