កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បី “ពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី ២”
កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បី “ពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី ២” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ កិច្ចប្រជុំនេះ បានរៀបចំឡើង បន្ទាប់ពីបានសិក្សាបន្ថែមលើតម្រូវការនានានៅតាមក្រសួង-ស្ថាប័ន ហើយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) បានរៀបចំរួចរាល់នូវតម្រូវការបច្ចេកទេស និងលក្ខខណ្ឌពាក់ព័ន្ធទាំងឡាយ ក្នុងការរៀបចំបញ្ចប់ឯកសារដេញថ្លៃ ដើម្បីផ្សព្វផ្សាយជាផ្លូវការលើកញ្ចប់ឧបករណ៍ និង សម្ភារៈបច្ចេកទេសព័ត៌មាន សម្រាប់រៀបចំ ៖ (១) ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់, (២) មជ្ឍមណ្ឌលទិន្នន័យ, (៣) កុំព្យូទ័រអ្នកប្រើប្រាស់ និង (៤) Bandwidth ក្នុងការផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក។