Comment are off
កិច្ចទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលក្រុមហ៊ុនបានទទួលពីក្រសួង ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុករបស់ក្រុមហ៊ុន ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩។