Comment are off
កិច្ចជួបពិភាក្សាការងារជាមួយលោកអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ដើម្បីពិនិត្យលើកិច្ចការអាទិភាពចំពោះមុខមួយចំនួនក្នុងឃុំព្រែកតាមាក់ ជាពិសេសការងារពាក់ព័ន្ធនឹងយន្តការនិងនីតិវិធីលើការរៀបចំនិងគ្រប់គ្រងសំរាម
នារសៀលថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ដើម្បីពិនិត្យលើកិច្ចការអាទិភាពចំពោះមុខមួយចំនួនក្នុងឃុំព្រែកតាមាក់ ជាពិសេសការងារពាក់ព័ន្ធនឹងយន្តការនិងនីតិវិធីលើការរៀបចំនិងគ្រប់គ្រងសំរាម ក្នុងគោលបំណងដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងមូលដ្ឋាន សំដៅធានានូវអនាម័យ សោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ជូនប្រជាពលរដ្ឋ។