Comment are off
ការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Somdy Duangdy រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តមអគ្គលេខាធិការ បានធ្វើបដិសណ្ឋារកិច្ចនៃការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Somdy Duangdy រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា លេីការងារពាក់ព័ន្ធទៅនឹងគោលនយោបាយ ការប្រមូលចំណូល និង ចំណាយថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។