Comment are off
ការអញ្ជើញទៅកាន់បិណ្ឌវេនទី៦ នៅវត្តទាំងពីរក្នុងឃុំព្រែកតាមាក់ គឺវត្តសុវណ្ណវតី និងវត្តសិរីសាគរ
នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី ដែលជាថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទៅកាន់បិណ្ឌវេនទី៦ នៅវត្តទាំងពីរក្នុងឃុំព្រែកតាមាក់ គឺវត្តសុវណ្ណវតី និងវត្តសិរីសាគរ ដោយបាននាំយកនូវទេយ្យទានផ្សេងៗ, បច្ច័យកសាងវត្ត និងថវិកាមួយចំនួនប្រគេនព្រះសង្ឃ និងជូនអាចារ្យ យាយជី តាជី គណៈកម្មការវត្តទាំងពីរផងដែរ។ សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។