ការរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់
នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញ្ថុ ចំនួន ៤០ នាក់ មកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោកស្រី Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ។