Comment are off
ការពិនិត្យពិភាក្សាអំពីការសិក្សានិងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសជិតខាង
នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាអំពីការសិក្សានិងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសជិតខាង ដោយផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការលើមុខជំនាញមួយចំនួន មានជាអាទិ៍ ការគ្របគ្រង, រដ្ឋបាលសាធារណៈ, គោលនយោបាយសាធារណៈ ព្រមទាំងការបណ្តុះបណ្តាលខ្លីលើជំនាញគ្រប់គ្រង ថែរក្សាឯកសារ និងបណ្ណសាររបស់ក្រសួងផងដែរ។