ការប្រជុំវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៧ ដោយមានការចូលរួមពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរយៈការផ្តល់កិច្ចសហការគាំទ្រពី ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីផ្សព្វផ្សាយដល់គ្រប់អង្គភាពពីផែនការរបស់ក្រសួង ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្ត កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងតម្លាភាព នៃការអនុវត្តយន្តការការងារផ្អែកលើសមិទ្ធកម្ម។