ការប៉ាន់ស្មានកំណើន ផសស ឆ្នាំ ២០១៥ ដោយយោងលើការអនុវត្តជាក់ស្តែង ៦ ខែដើមឆ្នាំ
ដោយយោងតាមទិន្នន័យស្ថិតិផ្លូវការ៦ខែ ឆ្នាំ ២០១៥ របស់ស្ថាប័នពាក់ព័ន្ធ និងការសង្កេតរួមគ្នារបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិស្ថិតិ នៅខែ មិថុនា ឆ្នាំ ២០១៥ ដោយគិតបញ្ចូលពីហានិភ័យ ពីបាតុភូតផ្នែកអាកាសធាតុ ការថយចុះទាបកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបនិងចិន ការប៉ាន់ស្មានបណ្តោះអាសន្ននៅឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានចំនួន ៦,៩% គឺទាបជាង បន្ទាប់ពីការគ្រោងរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុច្បាប់ស្តីពីហិរញ្ញវតថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដែលកំណត់កំណើនចំនួន ៧% ។ ក្នុងនោះ ផសស ថ្លៃបច្ចុប្បន្នមានចំនួន ៧៤.៩៣២ ពាន់លានរៀល ឬប្រមាណជា ១៨.៥០២ លាន ដុល្លារ (១ដុល្លារអាមេរិក = ៤.០៥០ រៀល) និង ផសស សម្រាប់មនុស្សម្នាក់មានចំនួន ១.២២៨ ដុល្លារអាមេរិក ។
តាមការប៉ាន់ស្មាន ១)ផ្នែកកសិកម្មមានកំណើន ១,០% ក្នុងនោះវិស័យដំណាំកើន ១,០% វិស័យចិញ្ចឹមសត្វកើន ០,៥% និងវិស័យនេសទត្រីនិងវារីវប្បកម្មកើន ១,៥% ២)ផ្នែកឧស្សាហកម្មមានកំណើន ៨,៧% ក្នុងនោះវិស័យកាត់ដេរកើន ៥,៥% វិស័យអគ្គិសនី និងទឹកស្អាតកើន ៧,២% និងវិស័យ សំណង់កើន ១៧,៧% និង ៣)ផ្នែកសេវាកម្មមានកំណើន ៩,០% ក្នុងនោះវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បានកើន ៥,៩% វិស័យហិរញ្ញវត្ថុកើន ១១,៧% ចំណែកវិស័យអចលនទ្រព្យ និងជំនួញកើន ១៨,៩% ។