Comment are off
ការបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា
នាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកបណ្ឌិត LU WENBIN អគ្គនាយករង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសចិន ។ កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែក ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន ។