ការបើកវគ្គបណ្ដុះបណ្ដាលចំណេះដឹងព័ត៌មានវិទ្យាកម្រិតមូលដ្ឋាន ជូនមន្រ្តីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី-ខេត្ត
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងការបើកវគ្គបណ្ដុះបណ្ដាលចំណេះដឹងព័ត៌មានវិទ្យាកម្រិតមូលដ្ឋាន ជូនមន្រ្តីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៥០ នាក់។ វគ្គបណ្ដុះបណ្ដាលមានទិសដៅចូលរួមចំណែកបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់មន្រ្តីថ្នាក់មូលដ្ឋានដើម្បីមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបឋមដែលកើតមានជាញឹកញាប់ប្រចាំថ្ងៃ ហើយនិងត្រៀមខ្លួនជាស្រេចក្នុងការទទួលយក និងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី២ ដែលកំពុងរៀបចំពង្រីកបន្ត និងដាក់ឱ្យប្រើប្រាស់ទៅដល់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។