Comment are off
ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជានូវថវិកាចំនួន ៨០០ ៤៨០ ០០០ (ប្រាំបីរយលាន បួនរយប៉ែតសិបពាន់)រៀល បានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែល ឯកឧត្ដមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូនៃគណៈកម្មការអន្តរក្រសួង បាននាំមកនូវថវិកាចំនួន ៨០០ ៤៨០ ០០០ (ប្រាំបីរយលាន បួនរយប៉ែតសិបពាន់)រៀល បានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃ ចន្ទ ១២រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ