Comment are off
ការនាំយកនូវទៀនវស្សា និងទេយ្យទានផ្សេងៗ មានជាគ្រឿងឧបភោគបរិភោគ និងគិលានភេសជ្ជៈជាដើម ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសុវណ្ណវតី និងវត្តសិរីសាគរ នៃឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី បាននាំយកនូវទៀនវស្សា និងទេយ្យទានផ្សេងៗ មានជាគ្រឿងឧបភោគបរិភោគ និងគិលានភេសជ្ជៈជាដើម ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសុវណ្ណវតី និងវត្តសិរីសាគរ នៃឃុំព្រែកតាមាក់។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារក្នុងការលើកស្ទួយ និងរក្សាការគោរពប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។