Comment are off
ការនាំយកនូវទៀនវស្សា និងទេយ្យទានមួយចំនួន ដូចជា សាដក អង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងសម្ភារបិរក្ខារមួយចំនួនទៀត ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសុវណ្ណវតី និងវត្តសិរីសាគរ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
នាព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី បាននាំយកនូវទៀនវស្សា និងទេយ្យទានមួយចំនួន ដូចជា សាដក អង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងសម្ភារបិរក្ខារមួយចំនួនទៀត ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសុវណ្ណវតី និងវត្តសិរីសាគរ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សកម្មភាពរបស់ក្រុមការងារនេះ គឺប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីការថែរក្សាប្រពៃណីទំនៀមទម្លាប់បុរាណយ៉ាងខ្ជាប់ខ្ជួន និងការចូលរួមលើកកម្ពស់ការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចដែលមានចែងក្នុងមាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។