Comment are off
ការទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ណាយជែល ប្រេត (Nigel Brett) នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិ អន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ណាយជែល ប្រេត (Nigel Brett) នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិ អន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) ក្នុងឱកាសដែល ឯកឧត្តមទើបតែទទួលបានការតែងតាំងចូលកាន់តំណែងថ្មីនេះ ក៏ដូចជាលោក ខូស៊ីក បារូអា (Kaushik Barua) ដែល ទើបនឹងចូលកាន់តំណែងជាប្រធានគ្រប់គ្រងរបស់ IFAD ប្រចាំនៅកម្ពុជា ជំនួសឱ្យលោក ប៊ែន័រ ធារី ដែលត្រូវផ្ទេរទៅ កាន់តំណែងថ្មី,នាព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១១:០០ ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ